ពលរដ្ឋជាង ៤៦ម៉ឺននាក់ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង នៅក្នុងប្រទេសកម្ពុជា បានបង្កផលប៉ះពាល់ដល់១៩រាជធានីខេត្ត ស្មើនឹង ១១០ ក្រុងស្រុកខណ្ឌ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រកាសនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ។
របាយការណ៍បង្ហាញថា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ប្រជាជនប្រមាណ ១១៥,៩៤៩ គ្រួសារ ស្មើនឹងប្រមាណ ៤៦៣,៧៩៦ នាក់។ ក្នុងនោះប្រជាជនត្រូវបានជម្លៀស ស្មើ ៤៦,១១៦នាក់។ ប្រជាជនស្លាប់ ៣៦នាក់ ( កើនបន្ទាយមានជ័យ ម្នាក់ និងកំពង់ធំ ម្នាក់ )។ រីឯផ្ទះប៉ះពាល់ប្រមាណ ១០៦ ៨៨៧ ខ្នង និងខូចខាត ៦៣ខ្នង។ សាលារៀនលិចទឹកប្រមាណ ៧០៧ កន្លែង។ ស្រូវលិចទឹក ប្រមាណ ២៣២ ២៩៩ ហិកតា និងដំណាំរួមផ្សំលិចទឹក ៨៣ ៧២៩ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៤៦៥ គ.ម និងផ្លូវលំជនបទលិចទឹកប្រមាណ ១ ៦៦៥ គ.ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។