ស្លាប់ស្ត្រី ១៥នាក់ ក្នុងការប្រជ្រៀងសុំទិដ្ឋាការមុខស្ថានទូតប៉ាគិស្ថាននៅអាហ្វហ្គានីស្ថាន
ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់បាននាំគ្នាសម្រុកទៅសុំវីសានៅមុខស្ថានទូតប៉ាគីស្ថាន នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន បណ្តាលឲ្យមានការប្រជ្រៀងជាន់លើគ្នា បណ្តាលឲ្យស្ត្រី១៥នាក់ស្លាប់ ។ ហេតុការខាងលើកើតឡើងនៅថ្ងៃទី២០ខែតុល ពេលប៉ាគីស្ថាន បើកទ្វារព្រំដែនជាថ្មី។
ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតប៉ាគីស្ថានប្រចាំនៅទីក្រុងអ៊ិស្លាមម៉ាបាដ ប្រទេសអាហ្វហ្គានីស្ថាន។ការជួបជុំគ្នាច្រើនបង្កឲ្យមានការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ ។
ក្នុងពេលនោះមានពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ ៣០០០នាក់បានទៅទៅសុំវីសា ។ ដោយសារមានមនុស្សច្រើនបែបនេះទើបមានការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ គឺជាស្ត្រីទាំងអស់។ ពលរដ្ឋដែលទៅសុំវីសាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ទើបឈានដល់ហេតុការណ៍អាក្រក់បែបនេះកើតឡើង។
ជារៀងរាល់ឆ្នាំ មានពលរដ្ឋអាហ្វហ្គានីស្ថានរាប់សិបពាន់នាក់បាននាំគ្នាទៅកាន់ទឹកដីប៉ាគីស្ថាន ដើម្បីព្យាបាលជំងឺ ទៅរៀន ទៅធ្វើការ… ដោយនៅក្នុងទឹកដីប៉ាគីស្ថានងាយក្នុងការរស់នៅជាងអាហ្វហ្គានីស្ថាន។ ប្រទេសទាំងពីរ មានបន្ទាត់ព្រំដែនរួមគ្នាប្រវែងដល់ទៅ២៦០០គីឡូម៉ែត្រ ។
ប៉ាគីស្ថាន បានទទួលជនភៀសខ្លួន ដោយអំពើហិង្សានិងភៀសខ្លួនដោយបញ្ហាសេដ្ឋកិច្ចដល់ទៅ៣លាននាក់។ ក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរបានបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ដូច្នេះក្នុងពេលបើកទ្វារព្រំដែន ពលរដ្ឋអាហ្វហ្គានីស្ថានបានសម្រុកសុំទិដ្ឋាការទៅកាន់ប៉ាគីស្ថានឲ្យបានឆាប់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។