ក្មេងទំនើងបង្ហោះម៉ូតូ១ក្រុម ៨នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្មេងទំនើង១ក្រុម ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅចំណុចផ្លូវ បេតុងOCIC ភូមិដើមគរ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ការឃាត់ខ្លួននេះ ធ្វើឡើងខណៈដែលសមត្ថកិច្ច កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើង១ក្រុមនេះ កំពុងបង្ហោះម៉ូតូ ហើយស្ទាក់ឃាត់ខ្លួនបានចំនួន៨នាក់ (ប្រុស) និងម៉ូតូចំនួន ៥គ្រឿង។
បច្ចុប្បន្ន ក្មេងទំនើងខាងលើ ត្រូវបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ហើយបានឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញ ដើម្បីអប់រំណែនាំបន្ត។ ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ចំនួន៣ថ្ងៃ ទើបធ្វើការប្រគល់អោយទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។