ចាប់គ្រឿងញៀនជាង ១គីឡូក្រាម ឃាត់ខ្លួនជនជាតិចិន៣នាក់ នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ មេក្លោងជួញដូរគ្រឿងញៀនជាជនជាតិចិនចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងដកហូតគ្រឿងញៀនជាង ១គីឡូក្រាម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចមុខបន្ទប់ជួល ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១-ឈ្មោះ ប៉ា អ៊ីង ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន អ្នកជួញដូរគ្រឿងញៀន, ទី២-ឈ្មោះ ហ៊ួក ថាវ ភេទប្រុស កើតឆ្នាំ១៩៩៦ ជនជាតិចិន អ្នកជួញដូរគ្រឿងញៀន និងទី៣-ឈ្មោះ SHI SI BEI ភេទប្រុស កើតឆ្នាំ១៩៧១ ជនជាតិចិន មេក្លោងជួញដូរគ្រឿងញៀន។
ចំណែកវត្ថតាងដកហូតបាន សារធាតុញៀនសរុប ១គ.ក្រ ៤៥៣.៥៤ក្រាម (មេតំហ្វេតាមីន(ICE) ទម្ងន់ ១៣៨៩.៤៣ក្រាម. គ្រាប់(WY) ២៩,២១ក្រាម, អ៊ិចស្តាស៊ី ៣៤,៩០ក្រាម) ជញ្ជីងថ្លឹង១គ្រឿង និងទូរស័ព្ទ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។