ព្រឹកនេះ! កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើងទៀត

ខេត្តកណ្តាល៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ ស្រកចុះ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។