ឃាត់ខ្លួននារីអាយុ១៨ម្នាក់ ដកហូតគ្រឿងញៀន ១២កញ្ចប់ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុច ចំការស្វាយភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យខាងលើ ឈ្មោះ មីន ឆេងលី ភេទស្រី អាយុ១៨ឆ្នាំមុខរបរ មុខរបររត់តុតាមហាង ស្នាក់នៅក្នុងហាងពន្លឺពេជ្រ ក្នុងភូមិព្រែករុន ឃុំព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល។ រីឯវត្ថុតាងចាប់បាន ម្សៅក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជានៅក្នុងការបូបរបស់ខ្លួនពិតប្រាកដមែន ដែលជនសង្ស័យម្នាក់ទៀត ទុកក្នុងការបូបរបស់ខ្លួន (គេចខ្លួន)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។