HYUNDAl បុក​ពីក្រោយ​ម៉ូតូ ហោះ​មនុស្ស​ទៅបុក​ផ្ទប់​ទ្រុង​រថយន្ត​ចត​ចោល បែកក្បាល​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ​៖ រថយន្ត​ដឹក​ថ្ម បាន​បើក​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ពេញទំហឹង ប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់ ហោះ​ទៅបុក​ផ្ទប់​នឹង​ទ្រុង​រថយន្ត បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅក្រោម​រថយន្ត នៅវេលា​ម៉ោង ៧​និង​៣២​នាទី ថ្ងែ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​

​សាក្សី​និយាយថា មុនពេល​កើត​គេ​ឃើញ​រថយន្ត​HYUNDAl ពាក់​ស្លាក​លេខ ភ្នំពេញ 3B6315 បើក​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ខាងលើ ក៏បាន​បុក​ម៉ូតូ​ម៉ាក​សេ​125 ស៊េរី​09 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល​1l 3960 ពីក្រោយ​ពេញទំហឹង ប​ណ្តោ​ល​អោយ​បុរស​ម្នាក់ ជា​អ្នកបើក​ម៉ូតូ បោក​ផ្ទុក​ទៅ​និង​ទ្រុង​រថយន្ត ដែល​គេ​ចត​ចោល បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែ​ម្ត​។

​ជនរងគ្រោះ​ឈ្មោះ ជី​ម ទឹ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្លែង ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង បាន​យក​ម៉ូតូ និង​រថយន្ត​បង្ក​ទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​។ រីឯ​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close