មន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​ស្រូវ និង​ការចិញ្ចឹម​សត្វ​របស់​ប្រជាកសិករ នៅ​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម គង់ ចាន់ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ត្រួតពិនិត្យ​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ខេត្តកំពង់ឆ្នាំង​។​

​ក្នុង​សកម្មភាព​ទាំងនោះ រួមមាន​៖
១-​ដំណាំ​ស្រូវ​រដូវវស្សា អនុវត្តន​បាន ១២៧ ៦៩១​ហ​.​ត នៃ​ផែនការ​១២២ ០០០ ហ​.​ត ស្មើ នឹង ១០៤,៦៦% និង​ការប្រមូល​ផល​ស្រូវស្រាល​ដេ​ី​ម​រដូវវស្សា​បាន​ចំនួន​១២៧ ៤៨​ហ​.​ត​ស្មេ​ី​នឹង​១០%​នៃ​ផ្ទៃ​អនុវត្តបាន​ទិន្នផល​៣.៥៤២​តោន​/​ហ​.​ត ដំណាំ​ស្រូវ​ក្នុង​ខេត្តកំពង់ឆ្នាំង​មានការ​លូតលាស់​ល្អ និង​ពុំមាន​ទឹកជំនន់​ខូចខាត​ដំណាំ​ស្រូវ​ទេ​។
២-​កា​ងារ​វារីវប្បកម្ម​ចិញ្ចឹម​ត្រី ប្រភេទ​ត្រី​ប្រា​ចំនួន​២០០០០​ក្បាល ស្ថិតនៅ​ភូមិ​សិរី ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្ត​កំពង់​ឆ្នាំ​។
៣-​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ទា មាន​ចំនួន​១៣០០០​ក្បាល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។
៤-​ចុះ ពិនិត្យ កសិដ្ឋាន​ចិញ្ចឹម​មាន់​ចំនួន​១២០០០​ក្បាល ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។
៥-​ចុះ ពិនិត្យ បណ្ដុំ​ចិ​ញ្ចឹ​មាន់​ស្រែ ចំនួន​៦០០​ក្បាល​ស្ថិតនៅ​ក្នុងភូមិ​កញ្ជោ​ង ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច និង​៦-​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ស្ថិតនៅ​ក្នុងភូមិ​អូ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close