កម្ពុជា បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ ៧៣​នាក់ ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​

​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ កងរាជអាវុធហត្ថ​លេខ​១៨៦ ចំនួន​៧៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៨​នាក់ ត្រូវ​ចេញទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ជំនួស​កងរាជអាវុធហត្ថ​លេខ​៨៦១ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម ហើយនឹង​វិល​ត្រឡប់មក​មាតុភូមិ​វិញ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត​៥,០០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​២០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​បច្ចុប្បន្ន​កម្ពុជា មាន​កងកម្លាំង​៥​កង សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​មាន​លី​បង់​, ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close