ផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ ប្រកាសបើកឱ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកឱ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន ផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ផ្លូវក្រោមដីអតីតរង្វង់មូលចោមចៅ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី នឹងត្រូវនឹងចាប់ផ្តើមធ្វើចរាចរណ៍ផ្លូវក្រោមដីចាប់វេលាម៉ោង ១០ព្រឹកនេះ តទៅ៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។