អាណិតខ្លោចចិត្ត! ប្រទះឃើញសាកសពទារិកាម្នាក់ ច្រកក្នុងថង់ ដាក់ចោលក្រោមឈើ លើសួនច្បារ ក្នុងសង្កាត់វត្តភ្នំ

ភ្នំពេញ៖ សាកសពទារិកាម្នាក់ ត្រូវបានអ្នកថែសួន និងរុក្ខជាតិ បានប្រទះឃើញនៅក្នុងថង់ខ្មៅមួយ ដែលគេយកបោះចោល លើសួនក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អ្នកនៅក្នុងហេតុការណ៍នេះ និយាយថា គាត់បានជិះម៉ូតូចេញពីផ្ទះមកធ្វើការសំអាតសួនច្បារកន្លែងកើតហេតុខាងលើ លុះរហូតដល់ម៉ោង០៧និង៤០នាទី ក៏បានឃើញស្បោងខ្មៅមួយនៅក្រោមដើមឈើ ដោយមានការសង្ស័យក៏បានបើកមើលឃើញមានសពទារិកានៅក្នុងថង់ខ្មៅនោះតែម្តង។
ក្រោយពេលកើតហេតុ ជំនាញបច្ចេកទេស បានបញ្ជាក់ថា កូនកើតមិនគ្រប់ខែ(ស្លាប់ក្រោយសំរាល)។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បានប្រគល់សពអោយប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីចាត់ចែងបន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។