មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី “​ការ​បំប្លែង​ទំនាស់ និង​ការយល់ដឹង​ពី​សារព័ត៌មាន​បែប​សន្តិភាព​”

​ខេត្តសៀមរាប​៖ ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី ” ការ​បំប្លែង​ទំនាស់ និង​ការយល់ដឹង​ពី​សារព័ត៌មាន​បែប​សន្តិភាព ” ដែល​រៀបចំឡើង ដោយ​អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់ ( ACT ) សហការ​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​តារា​រង្សី ក្រុង​សៀមរាប ។

​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ បានការ​អនុញ្ញាត​ពី​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត ទទួលបន្ទុក​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្តសៀមរាប លោក មាន​ភារកិច្ច​បន្ទាន់​ត្រូវបំពេញ​មួយទៀត បានឱ្យ​ខ្ញុំបាទ​តំណាង​រដ្ឋបាលខេត្ត ជា​អធិបតី​ជំនួស និង​កញ្ញា​ស្រី សុធាវី នាយ​កា​អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់​(ACT) និង​ក្រុមការងារ​របស់​អង្គការ​ជា​វាគ្មិន​។

​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ២​ថ្ងៃ​ពេញ ដោយមាន​សិក្ខាកាម​ជា​អ្នកសារព័ត៌មាន​រដ្ឋ និង​ឯកជន​ក្នុង​ខេត្ត​ចំនួន ៤០​នាក់ ចូលរួម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close