រដ្ឋសភា​ថៃ​បើក​កិច្ចប្រជុំ​ជាបន្ទាន់​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​បាតុកម្ម​

​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​និង​ព្រះមហាក្សត្រ​ថៃ បាន​កើនឡើង​ខ្ពស់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ភាគច្រើន​អ្នកចូលរួម​បាតុកម្ម ជា​យុវវ័យ អ្នក​ដែល​បន្ត​វេ​ង​នាពេល​អ​នា​គត់​។ ដោយ​មិនមាន​ដំណោះស្រាយ​រដ្ឋា​ភី​បាល​ទើប​សម្រេច​បើក​កិច្ចប្រជុំសភា​ជាបន្ទាន់​មួយ​។​

​នៅ​ថ្ងៃទី​២៦ ខែតុលា សភា​ថៃ​បាន​បើក​កិច្ចប្រជុំ​ជាពិសេស​រយៈពេល​២​ថ្ងៃ​ដើម្បី​ពិភាក្សា​ពី​វិវាទ​នយោបាយ​ក្នុងប្រទេស ក្រោយពី​មាន​បាតុកម្ម​កើតឡើង​អូសបន្លាយ​ជាច្រើន​ថ្ងៃ​មក ។​ ​ប្រធានរដ្ឋសភា​Chuan Leekpai បាន​អំពាវនាវ​ដល់​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា សហការគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ នយោបាយ​។​

​កិច្ចប្រជុំ​ជាពិសេស និង​បន្ទាន់​របស់​រដ្ឋសភា​ធ្វើឡើង​តាម​មាត្រា​ទី​១៦៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែងថា រដ្ឋាភិបាល​អាច​កោះប្រជុំ​ជាបន្ទាន់ រដ្ឋសភា​និង​ព្រឹទ្ធសភា​ដើម្បី​ស្តាប់​ការលើកឡើង​ពី​ផែនការ​នយោបាយ​សំខាន់ៗ​។ កាលពី​សប្តាហ៍​កន្លងមក​គណៈរដ្ឋមន្ត្រី​ថៃ បានសម្រេច​ស្នើ​រដ្ឋសភា​បើក​កិច្ចប្រជុំ​ជាបន្ទាន់​ស្តីពី​វិបត្តិ ក្នុងប្រទេស​។​

​ព្រះមហាក្សត្រ​ថៃ បានអនុញ្ញាត​ឲ្យ​កោះប្រជុំ​ជាបន្ទាន់​រដ្ឋសភា មុនពេល​ចូលធ្វើការ​ឡើងវិញ​នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​។ បច្ចុប្បន្ន​សភា​ថៃ បាន​ឈប់សម្រាក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ ។​ ​ការធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​ថៃ អូសបន្លាយ​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក ហើយ​កាលពី​ថ្ងៃទី​១៤​ខែតុលា នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក​មាន​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close