សមត្ថកិច្ចឃាត់ខ្លួន ២នាក់ ដកហូតគ្រឿងញៀន២០កញ្ចប់ នៅស្រុកស្រែអំបិល

កោះកុង៖ នគរបាលស្រុកស្រែអំបិល កាលពីរសៀលថ្ងៃទី២៦ ខែតុលា ម្សិលមិញ បានបង្ហាញមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ដែលបង្ក្រាបកាលពីថ្ងៃទី២២ តុលា កន្លងទៅ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
សង្ស័យទាំង ២នាក់ខាងលើ ទី១.ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបានទៀត ឃុំដងពែង និងទី២.ឈ្មោះ ថង ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសាលាម្នាង ឃុំបឹងព្រាវ។ ចំណែកវត្ថុតាងដកហូតបានម្សៅក្រាមសថ្លាសរុបចំនួន ២០កញ្ចប់ និងឧបករណ៍សម្ភារៈមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនិតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។