បង្ហាញមុខ​អ្នក​ចែកចាយ​គ្រឿងញៀន ៧​នាក់ នៅ​ក្រុង​ខេមរភូមិន្ទ​

ខេត្តកោះកុង​៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៧​នាក់ ត្រូវបាន​នគរបាល​នៅ​ក្រុង​ខេមរភូមិន្ទ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។​

​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ថា ជន​ជនសង្ស័យ​ទាំង​៧​នាក់​នោះ មាន​ស្រី​ម្នាក់ រួមមាន​៖ ១.​ឈ្មោះ ឈន ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ខា​រា​អូ​ខេ​, ២.​ឈ្មោះ ដូង លី​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​, ៣.​ឈ្មោះ ភួង ភិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​, ៤-​ឈ្មោះ លី រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​, ៥-​ឈ្មោះ នួន អ៊ូ​ម៉ើ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​, ៦-​ឈ្មោះ យៃ នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ និង​៧-​ឈ្មោះ ក សឹម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នេសាទ​។​

​ក្នុង​ប្រតិបត្តិការ​នោះ នគរបាល​ជំនាញ ដកហូត​វត្ថុតាង​បាន រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា​សរុប​ចំនួន ១០​កញ្ចប់​, អាវុធ​១​ដើម និង​ឧបករណ៍​សម្ភារៈ​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់​នោះ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​ដើម្បី​បន្ត​និតិ​វិធី​ទៅ​តុលាការ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close