៩​ខែ ឆ្នាំ​២០២០​នេះ​! មន្ត្រី​ឧ​ទ្យា​នុ​រក្ស បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ៦៥៩៧​ករណី​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ ពោលគឺ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០ គឺមាន​ចំនួន​ល្បាត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​ចំនួន ១៨ ៧៩៥​លើក បង្ក្រាប​បទល្មើស​បាន​ចំនួន ៦ ៥៩៧​ករណី រឹបអូស​រណា​យន្ត​ចំនួន ៣ ៥១៨​គ្រឿង រឹបអូស​រថយន្ត​ចំនួន ១៥០​គ្រឿង ត្រាក់ទ័រ​ចំនួន ៨៦​គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ៨៦៨​គ្រឿង ដោះ​អន្ទាក់​បាន​ចំនួន ២៩ ៤៨៣ ដកហូត​កាំភ្លើង​កែច្នៃ ៦៣៧​គ្រឿង ដកហូត​ម៉ូតូ ៥៣៣​គ្រឿង រឹបអូស​ឈើ ២ ៦២០​ម៉ែត្រគូប ធ្វើ​កិច្ចសន្យា និង​អប់រំ​ដល់​ជនល្មើស​កម្រិត​ស្រាល ២ ០៦២​ករណី ពិន័យ​អន្តរការណ៍ ៧៣៤​ករណី និង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​មាន​ចំនួន ៤៥៤​ករណី​។

​ក្នុងនោះ​ខេត្តមណ្ឌលគិរី មន្ត្រី​ឧ​ទ្យា​នុ​រក្ស មាន​១០៤​នាក់ បាន​ចុះបង្ក្រាប​បទល្មើស​បាន​ចំនួន ១ ៥២៨​ករណី និង​បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​ចំនួន ៨៤​ករណី ពិន័យ​អន្តរការណ៍​ចំនួន ២៦​ករណី រឹបអូស​រណា​យន្ត​ចំនួន ៣៦៤​គ្រឿង ដោះ​អន្ទាក់​បាន​ចំនួន ២ ៩៥៧​កាំភ្លើង កែច្នៃ​ចំនួន​៣៩​ដើម កាំភ្លើង​ពិត​ចំនួន ២​ដើម និង​ធ្វើ​ការអប់រំ​ចំនួន ១៤៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close