សង្វៀនមាន់ បៀរ អាប៉ោង និងយូគី ជ្រកក្នុងកាស៊ីណូហ៊ូរកញ្ជៀង បើកលេងយ៉ាងរលូន គ្មានរំខានដល់សមត្ថកិច្ច

ខេត្តត្បូងឃ្មុំ៖ ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែងកំពុងជ្រកក្រោមកាស៊ីណូដែលគ្មានផ្លាកយីហោត្រឹមត្រូវបើកលេងយ៉ាងហ៊ោ កញ្ជៀវលឺលាន់ដល់ព្រះឥន្ទគឺមិនប៉ះពាល់ដល់សមត្ថកិច្ចឡើយគឺស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយកាស៊ីណូមួយនេះគ្មានផ្លាកយីហោត្រឹមត្រូវកំពុងបើកនៅចំណុចចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨Aប្រហែល១០០ម៉ែត្រកំពុងបើកលេងបានយ៉ាងរលូន និងអាណាធិបតេយ្យផងដែរ។

មិនតែប៉ុណ្ណោះ ល្បែងជល់មាន់ អាប៉ោងក្នុងខេត្តត្បូងឃ្មុំ មានការបើកលេងយ៉ាងអានាធិបតេយ្យមិនញញើតសមត្ថកិច្ចបន្តិចសោះឡើយ និងផ្ទុយពីការអនុវត្តន៍ភូមិឃុំមានសុវតិភាព ជាក់ស្ដែងល្បែងប្រជល់មាន់និងអាប៉ោងបើកលេងនៅក្នុងកាស៊ីណូដែលគ្មានផ្លាកយីហោគ្មានឈ្មោះត្រឹមត្រូវនោះបើកលេងនៅក្នុងចំការកៅស៊ូ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបើកលេងជារៀងរាល់ថ្ងៃមិនថាថ្ងៃចន្ទ័ឬថ្ងៃសៅរ៍ អាទិត្យនោះទេ។
តាមសម្ដីអ្នកធ្លាប់ទៅលេងនៅទីនោះដែរគាត់បានប្រាប់មកអង្គភាព ( ខ្មែរ៧មករា) ថា មានថ្ងៃគូរពិសេសគេលេងធំៗណាស់ខ្ទង់រាប់ពាន់ម៉ឺនដុល្លារ ឯណោះគឺថ្ងៃសុក្រ និងថ្ងៃអាទិត្យ លេងរហូតដល់ម៉ោង 9:00 ទៅម៉ោង 9:00 យប់ទើបបានឈប់។
កាស៊ីណូនេះដែរ គឺមិនដែលមានជនបរទេសនោះទេគឺមានតែពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យទៅវិញវាខុសនឹងច្បាប់ការបើកកាស៊ីណូ ហើយអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបទាល់តែសោះ។ ហើយនឹងកំពុងតែប្រឆាំងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ ថែមទៀតផង។
គួររំលឹកថា ស.ជ.ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាស៊ីណូ រាល់ល្បែងស៊ីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងកាស៊ីណូនោះឡើយ។
បើតាមប្រភពបន្ត បានឲ្យដឹងថា សម្រាប់ការប្រជល់មាន់១គូៗមានដាក់ដើមទន់ចាប់ពី (២លានរៀល) ទៅដល់ (៣០០០ដុល្លារ) ឯណោះឬច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ថាល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគីនេះផងដែរ បើកលេងជាទ្រង់ទ្រាយធំតែម្តង។
ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការព្រួយបារម្ភយ៉ាងខ្លាំងទៅករណីកាស៊ីណូលេងល្បែងស៊ីសងខុសច្បាប់ទាំងនេះ អាចធ្វើឲ្យកើតនូវអំពើកាប់ស្លាប់ប្រពន្ធកូនមានចោរកម្មនិងបទល្មើសផ្សេងៗទៀតបានកើតឡើងគួរឲ្យភ័យខ្លាចតែម្តង៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។