បើករថយន្តលឿន បុក​ម៉ូតូ​ចំ​ពេញទំហឹង ស្លាប់ម្នាក់ របួស​ធ្ងន់ម្នាក់ នៅលើ​ផ្លូវជាតិ​លេខ​៦

​ខេត្តកំពង់ធំ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ពុក​យុគ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​លុច​ស៊ី​ស RX 300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ​2AP- 8385 ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅ​ចំណុច​ខាងលើ បាន​បុក​យ៉ា​ងេ​ញ​ទំហឹង​នឹង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ផ្លាកលេខ កំពង់ធំ​1D-7936 ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នឹង​របួស​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ សាំង លីដា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ម្នា​វ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ (​របួសធ្ងន់​) និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ឈឿន ស្រី​និ​ច ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស បាន​ស្លាប់​នៅ​កន្លែងកើតហេតុ (​មិន​ពាក់មួក​សុ​វត្តិភាព​)​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោះស្រាយ​បន្ត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close