ក្នុងចំណោមពលរដ្ឋមានឈ្មោះបោះឆ្នោត ១៥០លាននាក់ មាន ៦០លាននាក់បោះឆ្នោតមុនពេលកំណត

នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ នេះ មានពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនពេលកំណត់ច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ គឺមានពលរដ្ឋដល់ទៅ ជាង ៦០លាននាក់បានទៅបោះឆ្នោត ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការទៅបោះឆ្នោតមុនពេលកំណត់ច្រើន គឺជារឿងល្អសម្រាប់ បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ របស់លោកបៃឌិន ដោយពលរដ្ឋ បានបង្ហាញពីគោលជំហររបស់ខ្លួនច្បាប់ ដោយមិនមានកែងាក់រ៉េដូចកាលពីឆ្នាំ២០១៦នោះឡើយ។
នៅសល់ពេលមួយសប្តាហ៍ទៀតទើបដល់ពេលបោះឆ្នោត ប៉ុន្តែមានពលរដ្ឋដល់ទៅ៦០លាននាក់ បានទៅបោះឆ្នោតរួចរាល់។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិក មានការគាំទ្រ ច្បាស់លាស់ទៅលើបេក្ខភាពប្រធានាធិបតី ទើបមានការបោះឆ្នោតមុនពេលកំណត់ខ្ពស់បំផុត បើទោះបីបែក្ខភាពទាំងពីរកំពុងឃោសនាបោះឆ្នោត ។
តាមតួលេខ ស្តីពីការបោះឆ្នោតគឺមានពលរដ្ឋអាមេរិកដល់ទៅជាង៦០លាននាក់បានទៅបោះឆ្នោតមុនពេលកំណត់។ មូលហេតុដែល ពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់ច្រើនគឺដោយសារតែ ពលរដ្ឋខ្លាចត្រូវឈរតម្រងជួរយូ មួយវិញទៀត គឺបេក្ខភាពដែលត្រូវបោះឆ្នោតជូន បានកំណត់រួចរាល់។ ការបោះឆ្នោតឆ្នាំ២០២០នេះ មានពលរដ្ឋទៅបោះឆ្នោត ប្រមាណ១៥០លាននាក់ ស្មើនឹង៦៥ភាគរយពលរដ្ឋដែលគ្រប់លក្ខខណ្ឌបោះឆ្នោត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។