ស្វាកន្ទុយសជាង ៦ ៧០០ក្រុម ជិតផុតពូជនៅលើពិភពលោក បង្ហាញវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា
ក្រសួងបរិស្ថាន បានឲ្យដឹងថា ស្វាកន្ទុយស ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក បានបង្ហាញវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
យោងតាមការអង្កេត ស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្វាកន្ទុយស មានចំនួន ៦៧៥៦ក្រុម មានចំនួនថេរ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈរបាយសត្វស្វាកន្ទុយស លើពិភពលោកមាននិន្នាការថយចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។