លោក បៃ​ឌិន សង្ឃឹម​យកឈ្មោះ​លោក​ត្រាំ ក្នុងការ​បោះឆ្នោត​ខណៈ​ទ​ទួលបាន​ការគាំទ្រ​ក្នុង​រដ្ឋ​សំខាន់ៗ​

​តាម​លទ្ធផល​ស្ទង​មតិ មុនពេល​បោះឆ្នោត​អាមេរិក របស់​បណ្តាញ​ព័ត៌មាន Reuters/Ipsos ដែល​បានប្រកាស​កាលពី​ថ្ងៃទី​២៧​ខែតុលា​ថា បេក្ខភាព ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក បៃ​ឌិន ទទួលបាន​ការគាំទ្រ​ខ្ពស់ នៅក្នុង​រដ្ឋ Michigan​។​

​ក្រៅពីនេះ​នៅក្នុង​រដ្ឋ សំខាន់​ចំនួន ៦​គឺ​រដ្ឋ Wisconsin, Pennsylvania, Michigan, Carolina​ខាងជើង , Florida និង Arizona បាន​ដើរ​ត​យាន​ទី​យ៉ាងសំខាន់ ក្នុងការ​សម្រេច​ថា​តើ បេក្ខភាព​រូប​ណា​នឹង​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​។ មុនពេល​បោះឆ្នោត នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា លោក​បៃ​ឌិន បាន​នាំមុខ​លោក​ត្រាំ នៅ​ទូទាំងប្រទេស ដល់​ទៅ​១០​ពិ​ន្ទុះ​។​

​តាម​លទ្ធផល​ស្ទង​មតិ​របស់​Reuters/Ipsos បង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​អាមេរិក​ដល់​ទៅ​៥២​ភាគរយ​គាំទ្រ លោក​បៃ​ឌិន ចំណែក​លោក​ត្រាំ​វិញ​ទទួល​បានតែ ៤២​ភាគរយ​ប៉ុណ្ណោះ​។​ ​លោក​ត្រាំ​បានធ្វើ​ឲ្យ​បាត់បង​ការគាំទ្រ​ខ្ពស់​ពី​ពលរដ្ឋ ដោយសារតែ​លោក​មិនអាច​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩​បានល្អ ។ ជាមួយគ្នា​នោះ លោក​ត្រាំ ដោះស្រាយ​រឿង​ការរើសអើង​ជាតិ​សាសន៍​មិនបាន​ល្អ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក ធ្វើបាតុកម្ម​នៅ​ទូទាំងប្រទេស​។ ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​លោក​បាត់បង់​ការគាំទ្រ​ខ្ពស់ ៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close