ឃាត់ខ្លួន​បុរស​២​នាក់ នៅ​ក្រុងព្រះសីហនុ ក្រោយ​ដកហូត​ថ្នាំញៀន ១​កញ្ចប់​ធំ​

​ខេត្ត​ព្រះសីហនុ​៖ ស​សមត្ថកិច្ច​ក្រុងព្រះសីហនុ ខណៈ​ចុះ​គោលដៅ​ធ្វើការ​ឆែកឆេរ​អាវុធជាតិផ្ទុះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ភូមិ​៤ សង្កាត់​៤ ក្រុង​/​ព្រះសីហនុ ដោយ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់ កាលពី​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។​

​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ឈ្មោះ លីម ស៊ី​អុក ភេទ​ប្រុស ឆ្នាំ​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ខេត្ត​ព្រះសីហនុ និង​ឈ្មោះ Dai Yun Hu ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នករត់​តុ នៅ​ខារ៉ាអូខេ​ហុង​ឋ​គ័ន ស្នាក់នៅ​បណ្ដោះអាសន្ន​ខេត្ត​ព្រះសីហនុ​។ ចំណែក​វត្ថុតាង​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប ទូរស័ព្ទ​៣​គ្រឿង និង​រថយន្ត​១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close