អាងទឹកត្រពាំងថ្ម មានកម្រិតទឹក១៨០លានម៉ែត្រគូប អាចស្រោចស្រពស្រូវជាង ៣ម៉ឺនហិកតា

ខេត្តបន្ទាយមានជ័យ៖ នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទឹកអាងត្រពាំងថ្ម ដោយកម្រិតទឹកអាង បានស្រកបណ្តើៗវិញ (ស្រក០.១ម៉ែត្រ)។
ខណៈនេះក្រុមការងារ បានលើកទ្វារទឹកស្វ័យប្រវត្ត ១ទ្វារវិញហើយ។ បើគិតត្រឹមព្រឹកថៃ្ងនេះ កម្រិតទឹកក្នុងអាង ២២០លានម៉ែត្រគូប។
សូមបញ្ជាក់ថា អាងទឹកត្រពាំងថ្មនេះ មានកម្រិតទឹក ១៨០លានម៉ែត្រគូប អាចស្រោចស្រពស្រូវប្រាំងចំនួន ១២ ០០០ហិកតា និងស្រូវវស្សា ២០ ០០០ ទៅ៣០ ០០០ហិកតា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។