ឯកឧត្តម គួច ចំរើន ចែក​កូន​ត្រី ២៩.០០០​ក្បាល និង​កូន​មាន់ ១.១០០​ក្បាល ដល់​ប្រជាកសិករ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​កូន​ត្រី​ចំនួន​២៩.០០០​ក្បាល និង​កូន​មាន់​ចំនួន​១.១០០​ក្បាល ដល់​ប្រជាកសិករ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​កសិកម្ម តាម​កម្ម​វិធីចែក​ធាតុ​ចូល​កសិកម្ម​គាំទ្រ​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់ និង​ត្រី របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះ​សី​ន​ហុ បានអោយដឹងថា កម្មវិធី​ចែក​កូន មាន់​និង​កូន​ត្រី​ដល់​ប្រក​សិ​ករ​នៅថ្ងៃនេះ​ធ្វើ​នៅ​ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ និង​ព្រម​ពេល​ជាមួយគ្នានេះ​ក៏មាន​ការចែក​កូន​មាន់ និង កូន​ត្រី នៅ​ស្រុក​កំពង់​សិលា​ផងដែរ​។​

​លោក​ប្រធាន​មន្ទីរ​ខាងលើ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួលបាន កូន​ត្រី​និង​កូន​មាន់​នៅថ្ងៃនេះ​មាន​ចំនួន​១៣៤​គ្រួសារ ដោយនៅ​កន្លែង​ប្រារព្វ​ពិធី មកពី​បួន​ឃុំ​មាន​ចំនួន​១១៦​គ្រួសារ​និង​១៨​គ្រួសារ​ទៀត​ចែក​នៅ​ស្រុក​កំពង់​សិលា បន្ទាប់ពី​កម្មវិធី​ដូចគ្នានេះ​បាន​ចែក​រួច​ចំនួន​៤៧​គ្រួសារ​នៅ​ស្រុក​ស្ទឹងហាវ​រួចមក ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close