ខឹង​ឪពុក​មិន​ធ្វើ​ម្ហូប ទាញ​ដំបង​ឈើ​វាយ​ក្បាលរងរបួស​ធ្ងន់​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ប្រើ​ហិង្សា​ដោយ​ចេតនា ដោយ​វាយ​ឱ​ពុក​បង្កើត​នឹង​ដំបង​ឈើ បណ្ដាល​ឲ្យ​រងរបួស​ផ្នែក​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ត្រង់ ព្រោះ​ខឹង​ឪពុក​មិន​ធ្វើ​ម្ហូប​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល កាលពី​យប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្នុងភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ធៀន ផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រីឯ​ជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ (​ជា​ឪពុក​បង្កើត​ជនសង្ស័យ​)​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ និង​បានប្រគល់​ថវិកា​មួយចំនួន​ដល់​ជនរងគ្រោះ​ផងដែរ​។​

​បច្ចុប្បន្ន​ជនដៃដល់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close