ជប៉ុន ចុះ​ពិនិត្យ​និង​សិក្សា​ស្វែងយល់​ពី​ការអភិរក្ស និង​អភិវឌ្ឍន៍ នៅ​រមណីយដ្ឋាន​អង្គរ​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ លោក Atsushi KARIMATA មន្ដ្រី​ស្ថានទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​នឹងត្រូវ​ទទួល​ភារកិច្ច​ជា​សហប្រធាន​បច្ចេកទេស​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា «​អាយ​ស៊ី​ស៊ី​-​អង្គរ​» រួម​ដំណើរ​ដោយ​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​និង​ស្វែងយល់​ពី​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​រមណីយដ្ឋាន​អង្គរ​។​

​ក្នុងអំឡុងពេល​បំពេញភារកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ លោក Atsushi KARIMATA បាន​ចុះទៅ​ស្វែងយល់​អំពី​ការជួសជុល​ផ្សេងៗ​នៅតាម​ប្រាសាទ​មួយចំនួន​រួមមាន ប្រាសាទ​តា​នៃ ប្រាសាទប្រែរូប ប្រាសាទ​អង្គរវត្ដ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close