ភ្លៀង​បន្ត​ធ្លាក់ តែ​ទឹក​នៅ​តំបន់​អាង​ត្រពាំងថ្ម បន្ត​ស្រក​ចុះ​

​ខេត្តបន្ទាយមានជ័យ​៖ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ ចាប់ពី​ម៉ោង ១​ភ្លឺ​មក នៅ​តំបន់​អាង​ត្រពាំងថ្ម​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​រយ​:​ពេល ១​ម៉ោង​ពេញ ហើយ​បន្ត​ដោយ​រលឹម​គ្រាប់​ធំ​មកទល់នឹង​ពេលនេះ និង​មេឃ​មាន​ពពក​ខ្មៅ​ង​ងិ​ត​ពោ​ពេញ​ដោយ​ទឹក និង​មាន​ខ្យល់​បក់​ខ្លាំង​នាំមក​នូវ​រលក​ធំៗ​ជាច្រើន​។ តែ​ទឹក​នៅ ក្នុង​អាង​បន្ត​ស្រក​ចុះ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ដោយ​មុ​ឺ​ង​ម៉ាត់​ឲ្យ ឯកឧត្តម អនុរដ្ឋលេខាធិការ ចាន់ ស៊ី​ណាត ដែលជា​ប្រធាន​មុខព្រួញ​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​យ៉ាង​សមស្រប​បំផុត​ប្រុង​ជើងការ​ទប់ទល់​គ្រប់​សភាពការណ៍​ទាំងអស់​ក្នុង​តំបន់​អា​ត្រពាំងថ្ម​នេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close