បុរសម្នាក់ កំពុងលើកដែក មិនប្រយ័ត្នប៉ះចំខ្សែរកាបឆក់ធ្លាក់ពីលើដំបូលផ្ទះ សំណាងជួយសង្គ្រោះទាន់ពេល

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ ខណៈកំពុងលើកដែក មិនប្រយ័ត្នប៉ះចំខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលផ្ទះមកដីសន្លប់ស្ទូក តែសំណាងល្អប្រជាពលរដ្ឋ បានយកដីកប់ខ្លួន និងដឹកទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះទាន់ពេល។
ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនរងគ្រោះឈ្មោះ ម៉ាប ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ មុនពេលកើតហេតុជនរងគ្រោះ បានលើកដែកដាក់លើកដំបូលផ្ទះ ស្រាប់តែប៉ះចំខ្សែកាបឆក់ធ្លាក់មកដីតែម្ដង ភ្លាមៗនោះប្រជាពលរដ្ឋបានជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។