គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត បុក​ម៉ូតូ ស្លាប់​ម្នាក់​នៅនឹងកន្លែង​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​និង​ម៉ូតូ បុក​គ្នា កាលពី​វេលា​ម៉ោង​២៣ និង​១៥​នាទី​យប់ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៥ មុខ​សាលាក្រុង ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ម៉ូតូ​បើកបរ ក្នុង​ដំណើរ​ច្រាសទិស​គ្នា​ជាមួយ​រថយន្ត ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ ក៏​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ជា​អ្នកបើក​ម៉ុ​តូ ដួល​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​ជនរងគ្រោះ ឈ្មោះ នួន ស្រី​ហៀ​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង រីឯ​អ្នកបើកបរ បាន​ទុក​រថយន្ត​ចោល រត់គេចខ្លួន​បាត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close