ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ រកឃើញ​គ្រឿងញៀន​ជាង ២​គីឡូក្រាម និង​កាំភ្លើង ២​ដើម នៅ​ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ នៅ​ចំណុច​អាហា​រដ្ឋា​ន​ម្លប់​ត្នោត ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ផងដែរ​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុក ដំកើង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ក្នុង​ប្រតិបត្តិការ​នោះ បាន​ចាប់យក​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ក្រាម​ពណ៌​ស​ថ្លា (KETAMINE) ចំនួន ២​កញ្ចប់​ធំ ទម្ងន់​២០០២,១​ក្រាម​, រថយន្ត​ចំនួន ០១​គ្រឿង​, ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​, កាំភ្លើង​២​ដើម និង​គ្រាប់ ១២០​គ្រាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​រៀបចំ សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close