ទេសចរបរទេសជិត ៤០ម៉ឺននាក់ ទិញសំបុត្រចូលទស្សនាអង្គរ បានចំណូលជាង១៨លានដុល្លារ ក្នុងរយៈពេល១០ខែនេះ
ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៤៨៥នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូល ១៨ ៥៤៩ ៩០៥ ដុល្លារ។

គ្រឹះស្ថានអង្គរ បញ្ជាក់ទៀតថា ទាំងចំនួនភ្ញៀវទេសចរ និងចំណូលបានពីការលក់សំបុត្រ បានធ្លាក់ចុះជាង ៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
ថវិកាដែលប្រមូលបានពីការលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរនេះ ត្រូវបានរំលែកសម្រាប់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៧៩៦ ៩៧០ដុល្លារ។
ដោយឡែកសម្រាប់ខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន២ ២៤៤នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៩៣ ៥៩៨ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។