ប្រធាន​អង្គការ​សុខភាព​ភព​លោក កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ដោយ​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាស​ឱ្យដឹងថា លោក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង បន្ទាប់ពី​មនុស្ស​ម្នាក់​ដែល​លោក​ធ្លាប់បាន​ប៉ះពាល់ ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន COVID-19​។

​តាមរយៈ​គណនី Twitter លោក Tedros កាលពី​ថ្ងៃអាទិត្យ បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ម្នាក់ ដែល​ត្រូវបាន​ធ្វើតេស្ដ​វិជ្ជមាន COVID-19​។ ខ្ញុំ​មិនមាន​រោគសញ្ញា​អ្វី​ទេ ហើយ​មាន​អារម្មណ៍ល្អ​ធម្មតា​។ ប៉ុន្តែ​ខ្ញុំ​នឹងធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅមុខទៀត ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​ពី WHO ហើយ​ខ្ញុំ​នឹង​បន្តធ្វើ​ការងារ​ពី​ផ្ទះ​ផងដែរ​»​។​

​គួរ​បញ្ជាក់ថា ការប្រកាស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់លោក Tedros កើតមានឡើង​នៅ​ចំពេល​ដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប កំពុង​ប្រឈមមុខ​នឹង​រលក​ទី ២ COVID-19 ដោយ​បង្ខំ​ឱ្យ​ប្រទេស​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ត្រូវ​ដាក់ចេញ​វិធាន​ការបិទ​ប្រទេស​ជាថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close