នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា កោតសរសើរ​ដល់​កម្លាំង​មាន​ស្មារតី​សាមគ្គី មាន​វិន័យ ជា​គំរូ​ល្អ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​អតីត​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ដែល​បាន​ចូល និវត្តន៍ ពិការ​បាត់បង់​សមត្ថភាព និង​គ្រួសារ​អាវុធហត្ថ​ពលី មរណៈ​សរុប​ចំនួន ៤៦​នាក់ ក្នុង​១​នាក់​ឧបត្ថម្ភ​ថវិកា ៥០​ម៉ឺន​រៀល​។ នាយ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ចំនួន ១៦៦​នាក់ ក្នុង​១​នាក់ ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​។

​ក្រៅពី​នោះបាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​អតីតយុទ្ធជន​ចំនួន​២៨​គ្រួសារ​ក្នុង​ខេត្តបន្ទាយមានជ័យ​សរុប​ចំនួន ២៨០​លាន​រៀល ជូន​ដល់​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៣ ទី​៤ ទី​៥ កងពលធំ​លេខ​២ លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៤១ លេខ​៤២ លេខ​៥១ តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក្នុង​១​អង្គភាព​ចំនួន​៤០​លាន​រៀល ព្រមទាំង​ឧបត្ថម្ភ​ថវិកា​១៣២​សែន​រៀល ជូន​ដល់​ពេទ្យ​ចំនួន​១៣២​នាក់​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩​។ ក្នុង​ពិធី​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​កៀរគរ​ថវិកា​ពី​សប្បុរសជន ចំណាយ​ក្នុងការ​ឧបត្ថម្ភ​សរុប​ចំនួន​ប្រមាណ ៧៧៣​លាន​រៀល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំងអស់​មានការ​ដឹកនាំ ការ​សាមគ្គី ការ​មាន​វិន័យ ជា​គំរូ និង​ការអនុវត្ត​តួនាទី ភារកិច្ច របស់​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​លទ្ធផល​ល្អ​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close