កម្ពុជា នឹងមានភ្លៀងធ្លាក់តិចតួច ព្រមជាមួយអាកាសធាតុត្រជាក់ ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ វិច្ឆិកា
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃនេះបានជូនដំណឹងថា បច្ចុប្បន្ននេះមានជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនកំពុងរំកិលចុះ និងលាតសន្ធឹងលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម, ចំណែកនៅក្នុងសមុទ្រចិនខាងត្បូងវិញ ព្យុះទី១៩ ឈ្មោះ ហ្គោនី កំពុងធ្វើដំណើរឆ្ពោះមកទិសខាងលិច ប៉ុន្តែវានឹងថយឥទ្ធិពលនៅពេលចូលដល់ភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ដោយពុំមានឥទ្ធិពលមកលើប្រទេសកម្ពុជាទេ។
យ៉ាងណាក៏ដោយ បើតាមការព្យាករ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃតី១០ ខែវិច្ឆិកា បណ្តាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម ព្រមជាមួយអាកាសធាតុពី២០ ទៅ៣០អង្សាសេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។