ស្គាល់​នៅ ភ្នំ​បូរី​? តើ​មាន​ស្ថិត​នៅឯណា​?

​មាន​រុក្ខជាតិ​ច្រើន​មុខ​ដូចជា​ដើម​រកា ទុំទេស និង​ជា​ជម្រក​សត្វ​ត្រកួត ស្កា ស្វា ពស់ថ្លាន់ ពស់​ខ្មៅ​(​រនាម ក្របី​)​ជាដើម​។ វែករនាម​ភាគច្រើន​ជា​ពស់​អ្នកតា​។ ភ្នំ​បុរី អាចមាន​រុក្ខជាតិ និង​សត្វ​ដែលមាន​តម្លៃ​វិទ្យាសាស្ត្រ និង​តម្លៃ​អភិរក្ស​ដែល​យើង​មិនទាន់​បានដឹង​។ ភ្នំ បូរី​មាន​សោភ័ណ​ធម្មជាតិ​ស្រស់បំព្រង និង​ជា​កន្លែង​ដែល​ភ្ញៀវ​ជាតិនិយម​ទៅ​កំសាន្ត​។​

​នៅលើ​ភ្នំ​បូរី មាន​សំណល់​នៃ​គ្រឹះ​ប្រាសាទបុរាណ​មួយចំនួន​។ ការធ្វើ​កំណាយ​នៅ​ភ្នំ​បូរី​រកឃើញ​ឆ្អឹង​មនុស្ស​ចាស់ កុមារ​តូច​និង​ទារក កុលាលភាជន៍​(​ចាន​/​ក្រឡ​) គ្រាប់អង្កាំ និង​បំណែក​ឆ្អឹង​សត្វ​។ យោងតាម​ឯកសារ ភ្នំ​បូរី​ប្រហែលជា​កន្លែង​ផលិត​កុលាលភាជន៍ នៅ​សម័យ​ចុង​ស​.​វ​ទី​១ មុន គ​.​ស​។

ភ្នំ​បូរី ស្ថិតនៅ​ភូមិ​ភ្នំ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ (​ស្ថិតនៅ​ជិត​ភ្នំ​ដា​)​។ ភ្នំ​នេះ ព័ទ្ធជុំវិញ​ដោយ​ទឹក​ដែល ពី​បុរាណកាល​អ្នកភូមិ​ហៅថា ជា​ទន្លេ​ភ្នំ​។ ធ្លាប់មាន​អ្នក​បង់​បទ​(​អ្នក សច្ចំ​) ដែល​ជឿ​លើ​បារមី​(​ព្រហ្មញ្ញសាសនា​)​ធ្លាប់​ទៅ​សមាធិ​លើ​ភ្នំ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close