វៀតណាម ខាតបង់​ជាង ៤៣០​លាន​ដុល្លារ ដោយសារ​ព្យុះ Molave

​វៀតណាម​៖ ព្យុះសង្ឃរា Molave ដែល​បាន​ប្រហារ​តំបន់​កណ្តាល​នៃ​ប្រទេស​វៀតណាម កាលពី​សប្តាហ៍​មុន​នោះ បាន​បណ្តាល​ឲ្យ​ប្រទេស​នេះ​ខាតបង់​សេដ្ឋកិច្ច​តម្លៃ​ប្រមាណ​១០​ទ្រី​លាន​ដុង​ឬ ៤៣០.១៦​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ស្ថិតិ​មកពី​បណ្តា​ខេត្ត​ដែល​រង់​ផលប៉ះពាល់ ចេញផ្សាយ​ដោយសារ​ព័ត៌មាន VN Express នា​ថ្ងៃទី​២ វិច្ឆិកា ២០២០​។​

​ប្រភព​ថា ទំហំ​ខូ​ត​ខាត​គឺ​លើស​ជាង​ការខាតបង់​ដោយសារតែ​គ្រោះមហន្តរាយ​ពេញ​មួយឆ្នាំ​២០១៩ ដល់​ទៅជិត​១.៥​ដង ដែលមាន​ត្រឹម​៣០២.៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ក្នុងនោះ ភាគច្រើន​ខាតបង់​ខ្លាំង​ព្រោះ​ទឹកជំនន់ ព្យុះ និង​បំណាក់​ដី​។​

​គិត​ត្រឹម​ថ្ងៃអាទិត្យ ព្យុះ​នេះ​បានសម្លាប់​មនុស្ស​នៅ​វៀតណាម​៣៣​នាក់​ហើយ ខណៈដែល​មនុស្ស​៤៩​នាក់​ទៀត បាត់​ខ្លួន ផ្ទះ​ជាង​៧២០​កន្លែង​ត្រូវបាន​បំផ្លាញ និង​១៧៦៧៩០​ខ្នង​ទៀត បំផ្លាញ​យ៉ាងតំណំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close