ឯកឧត្តម វេ​ង សាខុន ចុះ​ពិនិត្យ​ផលប៉ះពាល់​ដំណាំ​ស្រូវ ដោយសារ​ទឹកជំនន់​នៅ​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ តាមផ្លូវ​ធ្វើដំណើរ​មកកាន់​ខេត្តពោធិ៍សាត់ ដើម្បី​បំពេញបេសកកម្ម​រយៈពេល​មួយ​សប្តាហ៍ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​ឈានចូល​ពិនិត្យ​ផលប៉ះពាល់​ដំណាំ​ស្រូវ ដោយសារ​ទឹកជំនន់​នៅ ក្រុង​កំពង់​ឆ្នាំ ខេត្តកំពង់ឆ្នាំង​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ទឹកជំនន់​ឆ្នាំនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ ១ ៣៨៣ ហ​.​ត និង​ផ្ទៃដី​ខូចខាត​ចំនួន ៩២៨​ហ​.​ត នៅក្នុង ៥​ស្រុក និង​ក្រុង​១​។ បច្ចុប្បន្ន​មន្ទីរ​កំពុង​ចុះ​ស្រង់​តួលេខ​ផ្ទៃដី​ដំណាំ​ស្រូវ​ប៉ះពាល់ និង​ខូចខាត​ជាក់ស្តែង បន្ទាប់មក​រាយការណ៍​ជូន​ក្រសួង និង​លើកសំណើ សុំ​ពូជស្រូវ​យកមកចែក​ចាយ​ជូន​កសិករ​។

​ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផ្ទៃដី​ប៉ះពាល់ និង​ខូចខាត​ឲ្យ​បាន​ច្បាស់ និង​ទាន់ពេល ដើម្បី​រៀបចំ​កម្មវិធី​ចុះ​អន្តរាគមន៍​ចែក​ពូជស្រូវ​ជូន​ដល់​អ្នករងគ្រោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ចាប់ផ្តើម ស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ​ងាយស្រួល​ប្រជា​ពលរ​ដ្ធ​ធ្វើស្រែ​ដើម្បី​បង្កបង្កើនផល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close