បង្ក្រាបបទល្មើសនេសាទ រឹបអូសរបាំងសាច់អ៊ួន និងរបាំងស្បៃមុង ៥៥០ម៉ែត្រ នៅស្រុកជីក្រែង
ខេត្តសៀមរាប៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកជីក្រែង សហការជាមួយកម្លាំងចម្រុះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំនុចអូរកាន់កាប់ ឃុំស្ពានត្នោត ស្រុកជីក្រែង។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ បានបង្ក្រាប និងកម្ទេចចោលក្បាលបរចំនួន ១២គ្រឿង របាំងសាច់អ៊ួនប្រវែង ៣៥០ម៉ែត្រ របាំងស្បៃមុងចំនួន ២០០ម៉ែត្រ ចំរឹងឈើចំនួន ៣៣០ដើម ព្រលែងកូនត្រីចម្រុះចំនួន ៣៥គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។