រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ឆ្លង​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ​៖ បើ​យោងតាម​សារព័ត៌មាន Reuters ចេញផ្សាយ នៅមុននេះ​បន្តិច​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី លោក ភី​ធើ ស៊ី​ចា​តូ ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​មួយ ថ្ងៃ​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​លោក ភី​ធើ ស៊ី​ចា​តូ បានធ្វើ​តេស្ត​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ថៃ បន្ទាប់​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាលពី​ល្ងាច ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​បំពេញ​ទស្សនកិច្ច​បន្ត​នៅ​ទីក្រុង​បាងកក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បាន​ថ្លែងថា ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើតេស្ត​ដល់​មន្ត្រី​ទាំងអស់ ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close