លោក បៃ ឌិន នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក ក្រោយ​យកឈ្នះ​រដ្ឋ​សំខាន់ៗ​

​បេក្ខភាព​គណបក្ស​ប្រជាធិបតេយ្យ លោក​បៃ​ឌិន បានទទួល​ជ័យជម្នះ​ក្នុង​រដ្ឋ​យុទ្ធសាស្ត្រ ចំនួន ពីរ គឺ​រដ្ឋ Wisconsin និង Michigan ដែលមាន​កៅអី​តំណាង​រហូតដល់​ទៅ​២៦​កៅអី​ក្នុង​រដ្ឋ​ទាំងពីរ បាន​ជួយ​ឲ្យ​ទទួលបាន​កៅអី​តំណាង​សរុប កើនឡើង​ដល់​ទៅ​២៦៤ ។ ជាមួយគ្នានេះ​នៅ​រដ្ឋ​Nevada មាន​៦​កៅអី មិនទាន់​ប្រកាស​លទ្ធផល តែ​លោក​បៃ​ឌិន​មាន​សំឡេងគាំទ្រ​នាំមុខ​ជាច្រើន ។​

​នៅពេលនេះ​លោក​ត្រាំ បានប្រកាសថា​នឹង​ប្តឹង ផ្តា​ល់ហើយ​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅក្នុង​រដ្ឋ​ទាំងពីរ ដែល​លោក​ធ្លាប់​ឈ្នះ​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៦​។ គិតដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា ចំនួន កៅអី​តំណាង​ដែល​បេក្ខភាព​ទាំងពីរ​ទទួលបាន​គឺ លោក​បៃ​ឌិន មាន​២៦៤​។ ចំណែក​លោក​ត្រាំ ២១៤​។​

​រដ្ឋ Wisconsin និង Michigan បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដណ្តើម​កៅអី​តំណាង គ្រប់​ចំនូ​ន​កំណត់​២៧០ ។ រដ្ឋ​ទាំងពីរ មានការ​ប្រែប្រួល​ជា​រដ្ឋ​ដែល​សម្រេច ថា​តើ​បេក្ខភាព​រូប​ណា នឹង​ក្លាយជា​ប្រធានាធិបតី​ដឹកនាំ​អាមេរិក ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close