មន្ត្រីក្រសួងកសិកម្ម ចុះចែកពូជស្រូវសែនក្រអូបចំនួន២៩តោន ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកបារាយណ៍
ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អគ្គនាយកដ្ឋានកសិកម្ម និងរដ្ឋបាលខេត្ត រដ្ឋបាលស្រុកបារាយណ៍ រៀបចំកម្មវិធីចែកគ្រាប់ពូជស្រូវសែនក្រអូប ចំនួន ២៩តោន របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋរងការខូចខាតស្រូវដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ ក្រោមអធិបតីភាពឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តមឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត
នៅក្នុងកម្មវិធីនេះដែរក៍មានការចូលរួម ពីក្រុមការងារក្រសួងកសិកម្ម លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ និងក្រុមការងារមន្ទីរ រដ្ឋបាលខេត្ត ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ដែលប្រព្រឹត្តទៅ នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។