រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង ជំហាន​ទី​១ មាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៩៥​ពាន់​ម៉ែត្រគូប ក្នុង​១​ថ្ងៃ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព នៃ​ដំណើរការ​សាងសង់​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង ជំហាន​ទី​១ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៩៥​ពាន់​ម៉ែត្រគូប​/​ថ្ងៃ​។

​សូមជម្រាបថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង ជំហាន​ទី​១​នេះ សាងសង់ឡើង​ក្រោម​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ និង​ធនាគារ​វិនិយោគ​អឺរ៉ុប​។​

​រោងចក្រ​នេះ បានចាប់ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន​សាងសង់ Vinci Construction Grands Projects និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Safege Consulting Engineers​។ ការសាងសង់​រោង​សម្រេចបាន​ប្រមាណ ១០% នៃ​ទំហំ​ការងារ​សាងសង់​ទាំងមូល និង​គ្រោង​បញ្ចប់​ការសាងសង់ ព្រមទាំង​ដាក់​ឲ្យ​ដំណើរ​ការផលិត​ទឹកស្អាត នៅក្នុង​ឆ្នាំ​២០២២ ខាងមុខ​៕​

  

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close