រដ្ឋបាលខេត្ត​ព្រះសីហនុ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ០៩​វិច្ឆិកា

​ខេត្ត​ព្រះសីហនុ​៖ នា​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០) ដែល​ប្រព្រឹត្ត​នៅ​វេទិកា​បុណ្យជាតិ ៧​មករា ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​និមន្ដ​ចូលរួម​ពី​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​នាឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​មាន ប្រសាសន៍ថា ០៩ វិច្ឆិកា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ប្រពៃ​ថ្លៃថ្លា​ឧ​ត្តុ​ង​ឧ​ត្ត​ម​បំផុត ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ សេរីភាព អធិបតេយ្យភាព​ពេញ លេញ​ពី​អាណានិគមនិយម​បារាំង ក្រោម​ស្នា​ព្រះ​ហ​ស្ថ និង​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា​ឯករាជ្យ បូរណភាព ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដ៏​អង់អាច​ក្លាហាន និង​មហា​បុរស​រដ្ឋ​ដ៏​ឆ្នើម ដែល​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាព​ទឹកដី នៃ​មាតុភូមិ​កម្ពុជា​ពី​អាណានិគមនិយម​បារាំង ។

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បន្ដថា​ក្រោម​ស្នា​ព្រហស្ថ និង​គំរូ​វីរៈភាព​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​កំ​កល់​លើ​ត្បូង ពិសេស​ព្រះរាជ​បូនីយកិច្ច​ដ៍៏​ថ្លៃថ្លា​របស់​ព្រះអង្គ​ទាំង​ក្នុង​ផ្ទៃ​ជាតិ និង​ឆាក​អន្តរជាតិ ធ្វើឱ្យ​មាតុភូមិ​កម្ពុជា​បាន​រួច​ផុតពី​អាណានិគមនិយម​បារាំង និង​បានប្រគល់​ឯករាជ្យ មកឱ្យ​កម្ពុជា​វិញ ប៉ុន្តែ​កម្លាំង​បរទេស​មួយចំនួន​នៅតែ​ទន្ទ្រាន រាតត្បាត​ផ្ទៃក្នុង​ប្រទេស​នៅឡើយ​។ ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ព្រះអង្គ​បាន​បន្ត​នូវ​ព្រះរាជ​បេសកកម្ម​ក្នុង​ប្រតិបត្តិការ​សាមគ្គី​ដេញ​កំចាត់​ពួក​ខ្មាំងសត្រូវ​ជា​បន្តបន្ទាប់​ប្រកបដោយ​ជោគជ័យ​។

​មិ​ទ្ទិញ​រំលឹក​ឡើងវិញ​នូវ​មាទ​នភា​ព​ជាតិ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ ទិវា​ឯករាជ្យ​ជាតិ​របស់​យើង​ក្នុង​ស្មារតី​បង្កើន​សាមគ្គីភាព ឯកភាព​ជាតិ ដោយ​រួមគ្នា​អនុវត្ត​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ម្លប់​ដ៍​ត្រជាក់​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​សង្គមជាតិ​មាន​សុខសន្តិភាព​ពេញលេញ ធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ កាត់ បន្ថយ​ភាពក្រីក្រ ព្រមទាំង​លើក កម្ពស់​គោលនយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភាពសុខដុមរមនា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​” ជាតិ សាសនា ព្រះមហាក្សត្រ ” ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ជាម ហ៊ីម ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុង​ប្រយ័ត​ខ្ពស់ ចំពោះ​ជំងឺ Covid-១៩ ដោយ​ផ្លាស់ប្ដូរ​ទំលាប់ ពាក់​ម៉ាស លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល អាល់កុល រក្សា​គ​គម្លាត​សុវត្ថិភាព ស្រប តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ក្រុមគ្រួសារ និង​សហគមន៍​យើង​គ្មាន​ការចម្លង​ជំងឺ Covid-១៩ ។

​ជាមួយគ្នានេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូវ សំអុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ បាន​រម្លឹក​អំពី​ប្រវត្តិ​ស្នាដៃ​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ទទួលបាន​ឯករាជ្យ​ពេញបរិបូរណ៍​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ចលនា​តស៊ូ​របស់​កងទ័ព​និង​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ និង​ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​ទាមទារ​ឯករាជ្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហា​វីរ​ក្ស​ត្យ ព្រះបិតា​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​។​ជា​រៀងរាល់ឆ្នាំ​កងយោធពល​ខេ​មរ​ភូមិ​ន្ទ្ទ ប្រារព្ធ​ពិធី​នេះ​ឡើង​ដើម្បី​រម្លឹក​នូវ​ប្រវត្តិ​ស្នាដៃ​គំរូ​វីរៈភាព​ដ៏​អង់អាច​ក្លាហាន​ហ៊ាន​ធ្វើ​ពលី​កម្ម​ដ៏​ធំធេង​របស់​ប្រជាជន យុទ្ធជន យុទ្ធ​នារី​កម្ពុជា ក្នុង​បុព្វហេតុ​តស៊ូ​ប្រយុទ្ធប្រឆាំង​សត្រូវ​ឈ្លានពាន​គ្រប់​សម័យកាល ដើម្បី​ដណ្តើម​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close