ផ្ទះ១ខ្នង ស្រុតបាក់ដីធ្លាក់ចូលស្ទឹងពោធិ៍សាត់ ខូចខាតទាំងស្រុង
ខេត្តពោធិ៍សាត់៖ ដីមាត់ស្ទឹងពោធិ៍សាត បានបាក់និងលេបត្របាក់យកផ្ទះលក់ទំនិញ១ខ្នង ចូលក្នុងទឹកទាំងស្រុង រួមមានសម្ភារជាច្រើ។
អាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតនៅក្នុងភូមិកំពង់ក្រសាំងលើឃុំកណ្តៀងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ធឿន មុំ ភេទស្រីអាយុ៤២ឆ្នាំ នៅក្នុងភូមិ.ឃុំខាងលើ។ ផ្ទះដែលបាក់នេះ មានទំហំបណ្ដោយ១០ម៉ែត្រទទឹង៧ម៉ែត្រ សង់ពីដែកដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ក្រាលក្ដារ រួមនិងសម្ភារខូចខាតទាំងអស់សរុបជាទឹកប្រាក់ជិត ២០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។