រដ្ឋបាល​ខេត្តកំពត ប្រកាស​ឲ្យ​បិទ KTV ក្លឹប​កំសាន្ត រោងភាពយន្ត និង​សារមន្ទីរ​នៅ​ទូទាំង​ខេត្តកំពត​

​ខេត្តកំពត​៖ រដ្ឋបាល​កំពត បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបិទ KTV ក្លឹប​កំសាន្ត រោងភាពយន្ត និង​សារមន្ទីរ​នៅ​ទូទាំង​ខេត្តកំពត ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ជាស​កល​។​

​ជាមួយគ្នា រដ្ឋបាលខេត្ត សូម​ណែនាំ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ណែនាំ​ឲ្យ​បិទ KTV ក្លឹប​កំសាន្ត រោងភាពយន្ត និង​សារមន្ទីរ​ទាំងអស់ ក្នុង​មូលដ្ឋាន​របស់ខ្លួន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close