តោះ! មកគយគន់ទេសភាព ភ្នំសន្លុង
ភ្នំសន្លុង មានដើមរកា (ជាដើមរុក្ខទេវតា ដុះតែនៅកន្លែងមានបារមី) ដើមចំប៉ីពីរដើម អាយុកាលរយឆ្នាំ និងមានជីវៈចម្រុះច្រើនប្រភេទអាចមានតម្លៃវិទ្យាសាស្ត្រ និងតម្លៃអភិរក្សយើងមិនទាន់ស្គាល់។ ភ្នំនេះមានសម្រស់ធម្មជាតិទាក់ទាញ និងជាកន្លែងកំសាន្ត មើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
នៅលើភ្នំសន្លុង ឃើញមានសំណល់នៃថ្មប្រាសាទបុរាណ(តាមឯកសារមួយចំនួន ថ្មប្រាសាទនេះអាយុកាលមុនសម័យអង្គរ)។ នៅចំពីលើគ្រឹះប្រាសាទ មានសំណង់ចេតីយមួយកសាងនៅឆ្នាំ២០០៧ និងនៅជិតគ្រឹះប្រាសាទ មានរូបព្រះពុទ្ធរូបធំមួយអង្គ។ ទីតាំងគ្រឹះសំណង់ប្រាសាទបុរាណគួរតែរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់ជំនាន់។
ផ្អែកលើតម្លៃជីវៈចម្រុះ សោភ័ណភាពធម្មជាតិ កន្លែងកំសាន្ត ប្រវត្តិសាស្ត្រនិងវប្បធម៌ ភ្នំសន្លុង គួររៀបចំបង្កើតទៅជាតំបន់បេតិកភណ្ឌសម្រាប់បម្រើផលប្រយោជន៍រួមរបស់មនុស្សគ្រប់ជំនាន់។ ភ្នំសន្លុង ស្ថិតនៅភូមិចិន ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ ក្រុមការងារបានថតនៅចុងខែតុលា ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។