ជាង៥១លាននាក់ហើយ ឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន ៥១លាន២៣ម៉ឺន៣ពាន់៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន ១លាន២៦ម៉ឺន៨ពាន់៩១០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន ៣៦លាន៤ម៉ឺន៦ពាន់៨២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន ១០លាន៤២ម៉ឺន១ពាន់៩៥៦នាក់ ស្លាប់ចំនួន២៤ម៉ឺន៤ពាន់៤៤៨នាក់ និងជាសះស្បើយចំនួន៦លាន៥៥ម៉ឺន២ពាន់៦១០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៥៩ម៉ឺន១ពាន់៧៥នាក់ ស្លាប់ចំនួន១២ម៉ឺន៧ពាន់១០៤នាក់ និងជាសះស្បើយ៧លាន៩៥ម៉ឺន៧ពាន់២៦០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៦៧ម៉ឺន៥ពាន់៧៦៦នាក់ ស្លាប់១៦ម៉ឺន២ពាន់៦៣៨នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។