បង្ក្រាប​សង្វៀន​ជល់​មាន់​មួយកន្លែង ឃាត់​មនុស្ស​១៤​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បាន​ចុះបង្ក្រាប​កន្លែង​បើក​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) កាលពី​រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​នៅ​ដីឡូត៍​គ្មាន​លេខ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួន​អ្នកលេង​ជល់​មាន់ ១៤​នាក់​។​

​សូមបញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច ក៏បាន​ដកហូត​វត្ថុតាង រួមមាន​៖ មាន់​ជល់ ៤​ក្បាល (​រស់​), កន្ត្រក​ដាក់​មាន់​ជល់​២, ជញ្ជីង​ថ្លឹង​១​គ្រឿង​, ខ្នាយ​ដែក ៧​គូ និង​ស្កុ​តរុំ​ខ្នាយ​មាន់​១០​ដុំ​។​

​ជន​ដែល​ឃាត់ខ្លួន​បាន​ទាំង​១៤​នាក់​នេះ បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាមច្បាប់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close