ត្រឹម១ខែ! អ្នកធ្វើអត្តឃាតនៅជប៉ុនកើនឡើងជាង ២ពាន់នាក់ ដោយសារជួបវិបត្តិសេដ្ឋកិច្ចព្រោះកូវីដ១៩
ជប៉ុន៖ ចំនួនអ្នកធ្វើអត្តឃាតនៅប្រទេសជប៉ុនកើនឡើង កាលពីតុលា ២០២០ ជាការកើនឡើងខ្លាំង ក្នុងពេល៤ខែមកនេះ ហើយក៏ជាកម្រិតខ្ពស់បំផុត ក្នុងពេលជាង៥ឆ្នាំមកនេះ នេះបើតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃទី១០ វិច្ឆិកា ២០២០។
ក្រុមសកម្មជនបានដាក់ការស្តីបន្ទោសលើកត្តាប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីបញ្ហាជំងឺវីរុសកូវីដ១៩ ទើបការសម្លាប់ខ្លួននៅជប៉ុនកើនឡើង ហើយអ្នកធ្វើអត្តឃាតភាគច្រើនគឺជាស្ត្រី។
យោងតាមរបាយការណ៍បឋមរបស់នគរបាល ចំនួនអ្នកធ្វើអត្តឃាត កាលពីខែតុលា ឆ្នាំ២០២០ មាន២១៥៣នាក់ កើនឡើងច្រើនជាង៣០០ករណី បើធៀបនឹងខែកញ្ញា ហើយក៏ជាចំនួនប្រចាំខែដ៏ខ្ពស់បំផុត តាំងពីខែឧសភា ឆ្នាំ២០១៥មក។
ក្រុមសកម្មជនបានលើកឡើងថា ករណីធ្វើអត្តឃាតបានធ្លាក់ចុះ រហូតដល់ខែកក្កដា ប៉ុន្តែក្រោយពេលជួបបញ្ហាសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩មក ចំនួននេះក៏ចាប់ផ្តើមកើនឡើង។ ស្ត្រីៗដែលទំនងជាមិនធ្វើការជាអចិន្ត្រៃយ៍ ក្នុងឧស្សាហកម្មសេវាកម្ម និងលក់ដូរជាដើម បានរងផលប៉ះពាល់ច្រើនជាងបុរស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។