ក្រោយ​ការបោះឆ្នោត ការបាញ់ប្រហារ កើត​ឡើងជា​បន្តបន្ទាប​នៅ​អាមេរិក​

​ការបាញ់ប្រហារ​តែងតែ​កើតឡើង​នៅ​អាមេរិក ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ការបាញ់ប្រហារ​បាន​កើនឡើង​ខ្ពស់ បើទោះបី​សន្តិសុខ​រឹតបន្តឹង​យា់ង​ណា​ក្តី​។​ ​នៅ​យប់​ថ្ងៃទី​១០​ខែវិច្ឆិកា​(​ម៉ោង​នៅ​អាមេរិក​) មាន​ករណី​បាញ់ប្រហារ​នៅ​ទីក្រុង​Tampa រដ្ឋ Florida បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង ៧​នាក់​រងរបួស​។​ ​ក្រុម​អ្នកស្រាវជ្រាវ​បាន​លើកឡើងថា ក្រុម​ខ្មាន់កាំភ្លើង​ជិះ​រថយន្ត បិទ​កញ្ចក់​ជិត​បាញ់ប្រហារ ទៅលើ មនុស្ស​ដែល​ជួបជុំគ្នា​នៅ ជិត​ទីលាន​បាលបោះ នៅ​ទីក្រុង Tampa​។​

​សារព័ត៌មាន​ABC​បាន​ផ្សាយ​ថា ហេតុ​ការបាញ់ប្រហារ​គឺមាន​ចេតនា ដោយ​ខ្មាន់កាំភ្លើង​សំដៅ តែ​គោលដៅ ដើម្បី​បាញ់ប្រហារ​តែប៉ុណ្ណោះ​។ ក្រុម​អ្នកស្រាវជ្រាវ​កំពុងតែ​តាមដាន​ថា​តើ​ជា​រឿង​កំ​នុំ​ឬក៏​វាយប្រហារ​ភេរវកម្ម​។​ ​លោក​Chad Chronister មន្ត្រីប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់ថា បុរស​វ័យ​៣៦​ឆ្នាំ​ម្នាក់ ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារតែ​របួសធ្ងន់​ពេក ។ ចំណែក​អ្នករងរបួស ៧​នាក់​មាន​២​នាក់​កំពុង​សង្គ្រោះបន្ទាន់ និង​៥​នាក់​ទៀត​ល្អប្រសើរ​ឡើងវិញ​ហើយ​។​

​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី មានការ​បាញ់ប្រហារ​ជាច្រើន កើតឡើង​។ កន្លងមក នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា មាន ការបាញ់ប្រហារ​នៅ​ទីក្រុង Virginia Beach ក្រោយ​លទ្ធផល​បោះឆ្នោត​បា​ន​ប្រកាសថា លោក​ត្រាំ​ចាញ់ឆ្នោត​។ ការបាញ់ប្រហារ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close